ថ្លែងប្រាប់ យុវជនជំនាន់ថ្មី កាលពីពេលថ្មីៗនេះ លោកម៉ាន់ ច័ន្ទឌី អ្នកជំនាញអចលនទ្រព្យ អគ្គនាយកក្រុមហ៊ុនព្រីមៀមគ្រុប និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន អាយឃ្យូអាយ ឃែមបូឌា បានមានប្រសាសន៍ថា ជាអ្នកលក់ពូកែ ជាអ្នកលក់ល្អ ជាទូទៅ គេមិនដែលបង្ខំឱ្យអតិថិជនទិញខុនដូ ឬផ្ទះល្វែង ឬបុរីរបស់គេទេ។
លោកម៉ាន់ ច័ន្ទឌី បន្តថា ការនិយាយបែបបង្ខំ ឬអូសទាញឱ្យគេទិញអចលនទ្រពយរបស់ខ្លួន នឹអថ្វើឱ្យអតិថិជន មានមន្ទិលសង្ស័យ ឬធុញទ្រាន់ចំពោះអាកប្បកិរិយា របស់អ្នកលក់ផង ព្រោះអតិថិជនខ្លះ គេមិនត្រូវការ ភាពសាំញាំរបស់អ្នកលក់ទេ គេត្រូវការភាពម៉ឺងម៉ាត់ និងហ្មត់ចង់ច្បាស់លាស់ ថាតើការទិញរបស់គេត្រូវឬខុស?
អ្នកជំនាញអចលនទ្រព្យរូបនេះ បានបញ្ជាក់ទៀតថា ជាអ្នកលក់ល្អ និងពូកែ គឺគេអាចពន្យល់ពីអំណោយផល ពីហេតុផល ដែលអ្នកទិញត្រូវការទិញ ដូចជា ប្រសិនបើទិញ តើអតិថិជនចំណេញបានអ្វីខ្លះ ? ហើយថ្ងៃអនាគត អ្នកទិញ ឬអតិថិជន អាចលក់វិញបាន ក្នុងកម្រិតណា? រួចខ្លួន ឬចំណេញតិចតួច ឬចំណេញច្រើន។
លោកអគ្គនាយកម៉ាន់ ច័ន្ទឌី ក៏បានបង្ហើបផងដែរថា អ្នកលក់ល្អ និងឆ្លាត គឺត្រូវនិយាយពាក្យស្មោះត្រង់ ទៅកាន់អតិថិជន បើអចលនទ្រព្យណា មិនមានអំណោយផលគួរប្រាប់គេតាមត្រង់ បើអចលនទ្រព្យណា មានអំណោយផលខ្លាំង ក៏គួរប្រាប់គេដែរ ទើបកិច្ចការលក់របស់អ្នកលក់ជោគជ័យ ក្នុងន័យថា បើអតិថិជនយើងជោគជ័យ យើងក៏ជោគជ័យដែរ៕
https://www.facebook.com/342254435870245/posts/2470052703090397?d=n&sfns=mo