ភ្នំពេញ៖ លំនៅដ្ឋាន
វិស័យអចលទ្រព្យនឹងចាប់ផ្តើមមានសញ្ញាវិជ្ជមាន និងផ្តល់ក្តីសង្ឃឹមឡើងវិញដល់អ្នករកស៊ីក្នុងវិស័យនេះ បន្ទាប់ពីប្រមុខនៃរាជរដ្ឋាភិបាល បានប្រកាសបិទបញ្ចប់នៃព្រឹត្តិការណ៍៣ វិច្ឆិកា និងប្រកាសដាក់ឱ្យដំណើរនូវអាជីកម្មសាធារណៈ និងឯកជន។ ខណ្ឌដង្កោ គឺជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១៤នៃរាជធានីភ្នំពេញដែលមានសកម្មភាពទិញ-លក់អចលវត្ថុ ក៏ដូចជាការសាងសង់លំនៅដ្ឋានសកម្មជាងគេ រហូតមានការព្យាករណ៍ថានៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ កំណើននៃចំនួនលំនៅដ្ឋានអាចនឹងកើនឡើងរហូតដល់ប្រមាណ១០ម៉ឺនខ្នងសម្រាប់បំពេញតម្រូវការ ការរស់នៅ។ ជាពិសេសសម្រាប់អ្នកដែលទិញពីម្ចាស់ដើមផ្ទាល់ ដែលអាចមានឱកាសចំណេញស្ទើរតែ ១០០ ភាគរយ ឬខ្ពស់ជាងនេះដល់ ២០០ ភាគរយក៏មាន ប៉ុន្តែសម្រាប់អ្នកទិញ-លក់បន្តពីឈ្មួញកណ្តាល អាចមានឱកាសចំណេញបានទាបត្រឹមតែប្រមាណ ២០ – ៣០ ភាគរយតែប៉ុណ្ណោះ។ ជាមួយគ្នានេះផងដែរ ច្បាប់វិនិយោគថ្មីនេះគ្រោងនឹងត្រូវបានដាក់ឲ្យដំណើរការស្របពេលដែលប្រទេសកម្ពុជាកំពុងពន្លឿនកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្មនានាដែលរួមមានប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌា និងសហភាពសេដ្ឋកិច្ចអាស៊ីអឺរ៉ុប។
ព្រះសីហនុ៖
គម្រោងស្ថាបនា ផ្លូវល្បឿនលឿនទី១ នៅកម្ពុជា ដែលមានប្រវែងសរុបជាង១៩០ គីឡូម៉ែត្រ តភ្ជាប់ពីសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយឆ្លងកាត់ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង១,៩២ គីឡូម៉ែត្រ និង ខេត្តព្រះសីហនុមានប្រវែង ៨៩,៨៩ គីឡូម៉ែត្រ។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានល្បឿនរហូតដល់ ១០០ គីឡូម៉ែត្រ ក្នុងមួយម៉ោងនឹងភ្ជាប់រាជធានីភ្នំពេញនិងក្រុងព្រះសីហនុក្នុងរយៈពេល ២ ម៉ោងដែលនឹងជំរុញយ៉ាងខ្លាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ យោងតាមស្ថិតិដែលសិក្សាពាក់ព័ន្ធដោយប្រទេសចិន តម្លៃវិនិយោគលើការសាងសង់ផ្លូវល្បឿនលឿនមួយដុល្លារអាចផ្តល់ផលយោជន៍ដល់សង្គមវិញក្នុងតម្លៃប្រហែល៣ដុល្លារ។ ជាក់ស្ដែង ការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីរបស់កម្ពុជាទទួលបានលទ្ធផលល្អ និងជោគជ័យក្នុងការសាងសង់ប្រវែង ៦០០-៧០០មែត្រក្នុងមួយថ្ងៃ បានជម្រុញអោយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងគ្រោងបើកឱ្យប្រើប្រាស់នៅខែមីនា ឆ្នាំ២០២៣ ។
សៀមរាប៖
ក្រុមហ៊ុន Naga world នឹងចូលមកអភិវឌ្ឍន៍អចលនទ្រព្យ ដោយបង្កើតជាក្រុងថ្មីមួយ ដែលមានឈ្មោះថា China Town នៅទំហំទឹកប្រាក់វិនិយោគរាប់រយលានដុល្លារ ហើយប្រសិនគម្រោងអភិវឌ្ឍន៍មួយនេះលេចចេញជារូបរាង វានឹងជំរុញឱ្យតម្លៃដីទាំងក្នុងតំបន់អភិវឌ្ឍន៍ ខេត្តសៀមរាប ទាំងដីនៅតំបន់ក្បែរខាងឡើងថ្លៃខ្ពស់ជាក់ជាមិនខាន។
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានព្យាករណ៍ពីប្រទេសកម្ពុជានឹងក្លាយជាប្រទេសសេដ្ឋកិច្ចឌីជីថលនាពេលអនាគត ក៏ដូចជារួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជា ក្នុងការវិវត្តន៍ទៅជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។ ក្នុងបរិបទបដិវត្តន៍ឧស្សាហកម្ម៤.០, បច្ចេកវិទ្យាឌីជីថល គឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម លើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ កម្ពុជានឹងក្លាយទៅជាសេដ្ឋកិច្ចឌីជីថលនាពេលអនាគតដែលទាមទារឲ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធ ទាំងវិស័យសាធារណៈ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផងដែរ។
Download the newsletter to read more about it: [sdm_download id=”24841″ fancy=”0″ color=”green”]
Join us! IQI is a multi-award winning global real estate agency and advisory firm, bringing about the latest opportunities, innovations and technological breakthroughs in real estate. Sign up below, and our team will get in touch with you as soon as possible.
[hubspot type=form portal=5699703 id=fc85dcbe-270d-4c9e-b734-85ed069afbfb]