Skip to content Skip to footer

អ្នកជំនាញអចលនទ្រព្យលោក ម៉ាន់ ច័ន្ទឌី ៖ អ្នកលក់ល្អ និងពូកែ មិនបង្ខំឱ្យអតិថិជនទិញ តែបង្ហាញ​ពីហេតុផល

អ្នកជំនាញអចលនទ្រព្យលោក ម៉ាន់ ច័ន្ទឌី ៖ អ្នកលក់ល្អ និងពូកែ មិនបង្ខំឱ្យអតិថិជនទិញ តែបង្ហាញ​ពីហេតុផល

អ្នកជំនាញអចលនទ្រព្យលោក ម៉ាន់ ច័ន្ទឌី ៖ អ្នកលក់ល្អ និងពូកែ មិនបង្ខំឱ្យអតិថិជនទិញ តែបង្ហាញ​ពីហេតុផល

ថ្លែងប្រាប់ យុវជនជំនាន់ថ្មី កាលពីពេលថ្មីៗនេះ លោកម៉ាន់ ច័ន្ទឌី អ្នកជំនាញអចលនទ្រព្យ អគ្គនាយក​ក្រុមហ៊ុនព្រីមៀមគ្រុប និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន អាយឃ្យូអាយ ឃែមបូឌា បានមានប្រសាសន៍ថា ជាអ្នកលក់ពូកែ ជាអ្នកលក់ល្អ ជាទូទៅ គេមិនដែលបង្ខំឱ្យអតិថិជនទិញខុនដូ ឬផ្ទះល្វែង ឬបុរីរបស់​គេទេ។ លោកម៉ាន់ ច័ន្ទឌី បន្តថា ការនិយាយបែបបង្ខំ ឬអូសទាញឱ្យគេទិញអចលនទ្រពយរបស់ខ្លួន នឹអថ្វើឱ្យ​អតិថិជន មានមន្ទិលសង្ស័យ ឬធុញទ្រាន់ចំពោះអាកប្បកិរិយា របស់អ្នកលក់ផង ព្រោះអតិថិជនខ្លះ គេ​មិនត្រូវការ ភាពសាំញាំរបស់អ្នកលក់ទេ គេត្រូវការភាពម៉ឺងម៉ាត់ និងហ្មត់ចង់ច្បាស់លាស់ ថាតើការ​ទិញរបស់គេត្រូវឬខុស? អ្នកជំនាញអចលនទ្រព្យរូបនេះ បានបញ្ជាក់ទៀតថា ជាអ្នកលក់ល្អ និងពូកែ គឺគេអាចពន្យល់ពីអំណោយ​ផល ពីហេតុ​ផល ដែលអ្នកទិញត្រូវការទិញ ដូចជា ប្រសិនបើទិញ តើអតិថិជនចំណេញបានអ្វីខ្លះ ? ហើយ​ថ្ងៃអនាគត អ្នកទិញ ឬអតិថិជន អាចលក់វិញបាន ក្នុងកម្រិតណា? រួចខ្លួន ឬចំណេញតិចតួច ឬចំណេញច្រើន។ លោកអគ្គនាយកម៉ាន់ ច័ន្ទឌី ក៏បានបង្ហើបផងដែរថា អ្នកលក់ល្អ និងឆ្លាត គឺត្រូវនិយាយពាក្យស្មោះត្រង់ ទៅកាន់អតិ​ថិជន…

Read more