Skip to content Skip to footer

Juwai IQI Monthly Newsletter – Real Estate Market January 2021 [Khmer Version]

Juwai IQI Monthly Newsletter – Real Estate Market January 2021 [Khmer Version]

Juwai IQI Monthly Newsletter – Real Estate Market January 2021 [Khmer Version]

ភ្នំពេញ៖ លំនៅដ្ឋាន  វិស័យ​អចល​ទ្រព្យ​នឹង​ចាប់ផ្តើម​មាន​សញ្ញា​វិជ្ជមាន និង​ផ្តល់​ក្តីសង្ឃឹម​ឡើងវិញ​ដល់​អ្នករក​ស៊ីក្នុង​វិស័យនេះ  បន្ទាប់ពី​ប្រមុខ​នៃ​រាជរដ្ឋាភិបាល បានប្រកាស​បិទ​បញ្ចប់​នៃ​ព្រឹត្តិការណ៍៣ វិច្ឆិកា  និង​ប្រកាស​ដាក់ឱ្យ​ដំណើរ​នូវ​អា​ជីក​ម្ម​សាធារណៈ និង​ឯកជន។ ខណ្ឌដង្កោ គឺជាខណ្ឌមួយក្នុងចំណោមខណ្ឌទាំង១៤នៃរាជធានីភ្នំពេញដែលមានសកម្មភាពទិញ-លក់អចលវត្ថុ ក៏ដូចជាការសាងសង់លំនៅដ្ឋានសកម្មជាងគេ រហូតមានការព្យាករណ៍ថានៅត្រឹមឆ្នាំ២០៣០ខាងមុខនេះ កំណើននៃចំនួនលំនៅដ្ឋានអាចនឹងកើនឡើងរហូតដល់ប្រមាណ១០ម៉ឺនខ្នងសម្រាប់បំពេញតម្រូវការ ការរស់នៅ។ ជាពិសេសសម្រាប់អ្នកដែលទិញពីម្ចាស់ដើមផ្ទាល់ ដែលអាចមានឱកាសចំណេញស្ទើរតែ ១០០ ភាគរយ ឬខ្ពស់ជាងនេះដល់ ២០០ ភាគរយក៏មាន ប៉ុន្តែសម្រាប់អ្នកទិញ-លក់បន្តពីឈ្មួញកណ្តាល អាចមានឱកាសចំណេញបានទាបត្រឹមតែប្រមាណ ២០ – ៣០ ភាគរយតែប៉ុណ្ណោះ។ ជាមួយគ្នានេះផងដែរ ច្បាប់វិនិយោគថ្មីនេះគ្រោងនឹងត្រូវបានដាក់ឲ្យដំណើរការស្របពេលដែលប្រទេសកម្ពុជាកំពុងពន្លឿនកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្មនានាដែលរួមមានប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌា និងសហភាព​សេដ្ឋកិច្ច​អាស៊ីអឺរ៉ុប។ ព្រះសីហនុ៖​ គម្រោង​ស្ថាបនា​ ផ្លូវ​ល្បឿន​លឿនទី១ នៅ​កម្ពុជា ដែលមាន​ប្រវែង​សរុប​ជាង១៩០ គីឡូម៉ែត្រ​ ​ត​ភ្ជាប់​ពី​សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដោយ​ឆ្លងកាត់ ខេត្តកណ្តាល ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង១,៩២ គីឡូម៉ែត្រ និង ខេត្ត​ព្រះសីហនុ​មាន​ប្រវែង ៨៩,៨៩ គីឡូម៉ែត្រ។…

Read more